ឯកឧត្តម ទេព ងន និងក្រុមគ្រួសារ បាននាំយកទានព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអូរសោម ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងក្រុមគ្រួសារ បាននាំយកទានព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអូរសោម ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នាឱកាសនោះដែរឯកឧត្តម បានប្រគេនបច្ច័យមួយចំនួនសម្រាប់កសាងសមិទ្ធផលក្នុងវត្ត។